ពិធីចុះអនុស្សរណៈយោគយល់ រវាងអគ្គនាយកដ្ឋានពន្ធដារ និងវិទ្យាស្ថានខេមអេដ

ពិធីចុះអនុស្សរណៈយោគយល់ រវាងអគ្គនាយកដ្ឋានពន្ធដារ និងវិទ្យាស្ថានខេមអេដ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ខេស៊ី បាណែត នាយកវិទ្យាស្ថានខេមអេដ។ ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងផ្តល់កិច្ចសហការក្នុងការផ្លាស់ប្តូរក្រេឌីតសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ​ រវាងសាលាជាតិពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ និងវិទ្យាស្ថានខេមអេដ សម្រាប់សិក្ខាកាម ឬសាធារណជនដែលបាន និងកំពុងសិក្សានៅសាលាជាតិពន្ធដារ និងនិស្សិតនៅវិទ្យាស្ថានខេមអេដ។