កាលពីថ្ងែទី ៨ ខែមេសា ឆ្នាំ ២០២៣ ក្លឹបនីតិធុរកិច្ចខេមអេដ (
CamEd Business Law Club) បានរៀបចំនូវកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា «ក្ដីសង្ឃឹមភ្ជាប់ស្នាមញញឹម» ដោយធ្វើដំណើរទៅកាន់សាលាបឋមសិក្សា កំពង់ស្ដាំ ស្រុកស្រែអំបិល ខេត្តកោះកុង និងនាំយកនូវគ្រឿងបរិក្ខា ក៏ដូចជាសម្ភារៈសិក្សាមួយចំនួនជូនទៅដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូនៅកំពុងបង្រៀន និងសិក្សានៅសាលាខាងលើ។