វិទ្យាស្ថានខេមអេដ៖ និស្សិតដែលទទួលបានចំណាត់ថ្នាក់ទូទាំងពិភពលោក

ការសិក្សាពិតជាជួយឲ្យបុគ្គលគ្រប់រូប និងសង្គមអោយមានការរីកចម្រើន និងអភិវឌ្ឍន៍ទៅ មុខ។ ការសិក្សាគឺជាផ្នែកមួយយ៉ាងសំខាន់មិនថាតែបុគ្គល ឬប្រទេសផ្សេងៗទាំងអស់ដែល​ យកចិត្តទុកដាក់ និងអភិវឌ្ឍវិស័យអប់រំអោយកាន់តែរីកចម្រើន និងឈានទៅកាន់ការទទួល​ ស្គាល់ជាអន្តរជាតិ។ លើសពីនេះទៅទៀតយើងក៏ឃើញមានសា្ថប័នជាច្រើនបានបង្កើតនូវកម្ម  វិធីប្រឡងប្រកួតប្រជែងសមត្ថភាពសិស្សនិស្សិត ក្នុងន័យជម្រុញ និងលើកទឹកចិត្តអោយ សិស្សខិតខំ និងយកចិត្តទុកដាក់លើការសិក្សា ហើយជាពិសេសកាប្រឡងក៏ជាវិធីសាស្រ្តមួយ ដ៏ល្អដើម្បីវាយតម្លៃចំណេះដឹងដែលសិស្សនិស្សិតបានសិក្សាស្រាវជ្រាវនាពេលកន្លងមក។ អ្វី​​ដែលពិសេសកាប្រឡងក៏អាចជួយអោយសិស្សនិស្សិតស្វែងយល់ពីចំណុចខ្លាំង និងចំណុច ខ្សោយដែលខ្លួនបានជួបប្រទះក្នុងពេលប្រឡង ហើយសិស្សនិស្សិតក៏អាចយកចំណុចទាំង​​ អស់នោះទៅអភិវឌ្ឍខ្លួននាពេលខាងមុខ។
ជាក់ស្តែងនិស្សិតដែលសិក្សានៅវិទ្យាស្ថានខេមអេដថ្នាក់បរិញ្ញាបត្រផ្នែក​ គណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) កម្មវិធីអន្តរជាតិ CAT និង ACCA សុទ្ធសឹងតែឆ្លងកាត់ ការប្រឡងជាអន្តរជាតិដែលរៀបចំឡើងដោយស្ថាប័នអន្តរជាតិ ACCA ដែលមានទីតាំងនៅ​ ចក្រភពអង់គ្លេស។ រាល់ឯកសារប្រឡង និងដំណើរការរៀបចំប្រឡង ត្រូវបានកំណត់ និងត្រួត ពិនិត្យយ៉ាងម៉ត់ចត់ដោយសមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស។

ឆ្លងតាមរយៈការសិក្សាជាមួយសាស្រា្តចារ្យដែលមានបទពិសោធន៍ និងការទទួលស្គាស់ជា​ អន្តរជាតិ និស្សិតនៅវិទ្យាស្ថានខេមអេដពិតជាទទួលបាផ្លែផ្កា ក៏ដូចជាភាពជោគជ័យគួរអោយ​ កត់សម្គាល់នៅក្នុងការប្រឡងជាអន្តរជាតិ។ សម្រាប់ការប្រឡងជាអន្តរជាតិមួយនេះមិនមែន មានតែនិស្សិតនៅកម្ពុជាប៉ុណ្ណោះទេដែលចូលរួមក្នុងការប្រឡង យើងសង្កេតឃើញមាន និស្សិតមកពីបណ្តាប្រទេសជាច្រើនបានចូលរួមប្រឡង ហើយជាក់ស្តែងតាមរយៈការប្រឡង នាពេលកន្លងមកនេះនិស្សិតខេមអេដមានចំនួន ១៤ នាក់ដែលបានប្រឡងជាប់លេខ១ទូទាំង ពិភពលោក ហើយក្នុងនោះផងដែរមាននិស្សិតចំនួន ៤ នាក់បានចូលរួមសិក្ខាសាលាផ្ទាល់ នៅសមាគម ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេសដែលស្ថិតក្រោមការដឹកនាំពីវិទ្យា​​ ស្ថានខេមអេដ។ ក្នុងនោះផងដែរយើងក៏សង្កេតឃើញមាននិស្សិតចំនួន ១២​ នាក់ដែលទទួល បានចំណាត់ថ្នាក់លេខ២ និងនិស្សិតចំនួន ២៥​នាក់ដែលទទួលបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក។

សមិទ្ធផលនេះ សបញ្ជាក់ឲ្យឃើញថាវិទ្យាស្ថានខេមអេដពិតជាមានការយកចិត្តទុកដាក់ ទៅលើការសិក្សារបស់និស្សិតដោយផ្តោតលើគុណភាពជាចំបង ហើយវិទ្យាស្ថានខេមអេដពិត ជាមានមោទនភាពក្នុងការឃើញនិស្សិតជោគជ័យនៅក្នុងការប្រឡងលំដាប់អន្តរជាតិ ជាមួយ​​ នឹងការខិតខំប្រឹងប្រែងពីសាស្រ្តាចារ្យក្នុងការបង្រៀន និងចែករំលែកបទពិសោធន៍ទៅកាន់ និស្សិតទាំងអស់។

ដូច្នេះបើសិនជាសិស្សានុសិស្សដែលមានបំណង់ចង់សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) ជាមួយសាលាដែលមានការទទួលស្គាល់ជាអន្តរជាតិ សាស្រ្តាចារ្យ ដែលមានទាំងចំណេះដឹង និងបទពិសោធន៍ខ្ពស់ និងឱកាសការងារខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិ អាចចុះឈ្មោះសិក្សាជាមួយវិទ្យាស្ថានខេមអេដបានចាប់តាំងពីឥឡូវនេះរហូត ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនង​មក​កាន់ទូរស័ព្ទ​ 023 986 522 / 012 618 988 ។