នារសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈនេះ គណៈគ្រប់គ្រងវិទ្យាស្ថានខេមអេដ បានរៀបចំនូវកម្មវិធីអបអរសាទរ និងប្រគល់ប័ណ្ណសរសើរ ជូនដល់និស្សិតឆ្នើមពីររូប កញ្ញា វិចិត្រ អានីតា និងកញ្ញា អៀ ស៊ុយផេង ដែលទទួលបានចំណាត់ថ្នាក់លេខ១ពិភពលោក លើការប្រឡងសញ្ញាបត្រអន្តរជាតិ CAT សម្រាប់មុខវិជ្ជា Foundations in Audit FAU និងមុខវិជ្ជា Foundations in Financial Management FFM កាលពីឆមាសខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដើម្បីជាការលើកទឹកចិត្ត និងអបអរសាទរ និស្សិតឆ្នើមទាំងពីរ នឹងទទួលបានការទស្សនៈកិច្ចសិក្សាទៅកាន់ចក្រភពអង់គ្លេស នាពេលឆាប់ៗខាងមុខនេះផងដែរ។
វិទ្យាស្ថានខេមអេដ សូមសម្តែងនូវការរីករាយក៏ដូចជាអរគុណដល់លោកស្រីសាស្ត្រាចារ្យ
Maita Cabrera និងលោកសាស្រ្តាចារ្យ
Varabott Ho សម្រាប់ការខិតខំប្រឹងប្រែងបង្ហាត់បង្ហាញដល់និស្សិតឆ្នើមទាំងពីរ អោយទទួលបាននូវកិត្តិយសដ៏ធំសម្រាប់ក្រុមគ្រួសារ ជាពិសេសព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរយើងទាំងមូល។